ACU ចាប់ខ្លួនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងពីបទពុករលួយ
រាជធានីភ្នំពេញ៖តាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រាប់ថា ពេលនេះឯករាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរេខាងត្បូង លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួន និងសួរចម្លើយ។
គួរបញ្ជាក់ថា ក្នុងរយៈពេលតែ២ ឬ៣ថ្ងៃនេះ មន្ត្រីរបស់ក្រសួងការបរទេស២រូបហើយត្រូវបានACU ចាប់ខ្លួនពាក់ព័ន្ធនឹងរឿងពុករលួយ៕