តុលាការបញ្ជាឲ្យចាប់ខ្លួនម្ចាស់កំពង់ចម្លងម្នាក់ទៀត បន្ទាប់ពីមានករណីធ្លាក់រថយន្តចូលទន្លេស្លាប់៧នាក់
ខេត្តកណ្តាល៖លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលបានបញ្ជាឲ្យឃាត់ខ្លួនម្ចាស់កំពង់ចម្លងអុងប៉ាង ស្រុកស្អាង ម្នាក់ទៀត ទាក់ទងហេតុការណ៍ ធ្លាក់រថយន្តក្នុងទឹកបណ្តាលឲ្យមនុស្សស្លាប់៧នាក់ពេលថ្មីៗ នេះ។
គួរបញ្ជាក់ថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់ បានកើតឡើង នៅវេលាម៉ោងប្រមាណ៧៖១៥នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកំពង់ចម្លងអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បណ្តាលឲ្យស្លាប់៧នាក់ (ក្មេងៗចំនួន៥នាក់)៕