សភាអនុម័តសេចក្ដីព្រាងច្បាប់ សហជីពដោយសំឡេងគាំទ្រ៦៧លើ៩៨សំឡេង
រាជធានីភ្នំពេញ៖កាលពីរសៀលម្សិលមិញ រដ្ឋសភាបានធ្វើការអនុម័តសេចក្ដី ព្រាងច្បាប់ស្ដីពីសហជីព ដោយសំឡេងគាំទ្រ ៦៧លើ ៩៨សំឡេង ខណដែល លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានថ្លែងថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំតាក់តែងឡើង អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ហើយក៏មានការជួបប្រជុំគ្នា ជាមួយភាគីពាក់ព័ន្ធ ជាច្រើនលើកផងដែរ។
យ៉ាងណាក៏ដោយ ក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃចន្ទនេះ មានរបៀបវារៈ៤ ជាពិសេសរបៀបវារៈចុងក្រោយ ស្ដីពីសេចក្ដីព្រាងច្បាប់សហជីព ពិតជាមានការចម្រូងចម្រាស់ខ្លាំង ហើយក្រុមសហជីព និងសមាគមពាក់ព័ន្ធ បានដង្ហែក្បួនដាក់ញត្តិ ធ្វើសន្និសីទកាសែត និងឈានដល់ការប៉ះទង្គិចគ្នាទៀតផង នៅរង្វង់មូលសម្ដេចសង្ឃ ជួន ណាត៕