ទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​ជាង​៥០​នាក់ របួស​ជាង​៦០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2016 ក+ ក-


​ប៉ា​គី​ស្ថាន​៖​មនុស្ស​ចំនួន​៥៣​នាក់​បាន​ស្លាប់ និង​ជាង​៦០​នាក់​ផ្សេងទៀត​រងរបួស​ដោយសា​រ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​និង​នៅ​ដែន​ដីកា​ស្មៀ​រ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​ប្រភព​ដ​ដែក​បន្តថា ភ្លៀង​ធ្លាក់​ខ្លាំង​នោះ​នៅក្នុង​ខេត្ត Khyber Pakhtunkhwa និង​នៅ​ជ្រលង​ភ្នំ Neelam បណ្តាល​ឲ្យ​បាក់​ស្រុតដី ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវ​បាក់​រលំ​និង​ទឹក​លិច​ដល់​ដំបូល​។​
​របាយការណ៍​សមត្ថកិច្ច​ក៏បាន​បញ្ជាក់ថា​ក្នុងចំណោម​អ្នកស្លាប់​៥៣​នោះ​មាន​កុមារ​ចំនួន​៥​នាក់​និង​ស្ត្រី​ចំនួន​៣​នាក់​។​
​គួរ​បញ្ជាក់ថា អាកាសធាតុ​ប្រែប្រួល​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​បានសម្លាប់​ប្រជាជន​ប៉ា​គី​ស្ថាន​រាប់រយ​នាក់​ជា​រៀងរាល់ឆ្នាំ​។ កាលពី​ឆ្នាំមុន​ភ្លៀង​បានសម្លាប់​មនុស្ស​អស់​៨១​នាក់​និង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ប្រមាណ​៣០០ ០០០​នាក់​នៅ​ទូទាំងប្រទេស​ប៉ា​គី​ស្ថាន​៕

160404-vod-meta-g-env-Rains-kill-53-in-northwest-Pakistan-Kashmirphot-Channel-News-Asia