ឥណ្ឌា៖មនុស្ស៤នាក់ត្រូវបានប៉ូលិសឥណ្ឌាចាប់ខ្លួនដោយពាក់ព័ន្ធនឹងករណីបាក់សំណង់ស្ពានអាកាសក្នុងកន្លែងទីប្រជុំមួយក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។ នេះបើមន្ត្រីជាន់ខ្ពស់ទីក្រុង Kolkata ។
ស្នងការក្រុង Kolkata លោក Debasish Boral បានឱ្យដឹងថា ជនដែលត្រូវបានចាប់ខ្លួនទាំងបួនមកពីក្រុមហ៊ុន IVRCL ដែលបានចុះកិច្ចសន្យានៅក្នុងគម្រោងសាងសង់ស្ពានអាកាសនេះនៅរដ្ឋ West Bengal និងដោយជាដំបូងពួកគេប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្ម ការរួមឃុបឃិត និងបង្កគ្រោះថា្នក់។
គួរបញញជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន សំណង់ស្ពានអាកាសមួយដែលកំពុងសាងសង់ក្នុងទីក្រុង Kolkata បានបាក់ធ្លាក់ចុះធ្លាក់លើផ្លូវដែលមានមនុស្សម្នាធ្វើដំណើរយ៉ាងមមាញឹក ដោយបានសម្លាប់មនុស្សអស់២៦នាក់។
ទោះជាយ៉ាងណាក្រុមហ៊ុន IVRCL បានបដិសេធមិនព្រមទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះ ប៉ុន្តែតំណាងក្រុមហ៊ុនម្នាក់បានធ្វើឲ្យក្រុមអ្នករងគ្រោះមានការខឹងសម្បាយ៉ាងខ្លាំង នៅពេលដែលអ្នកនាំពាក្យរូបនោះបាននិយាយថា ឧបទ្ទវហេតុនេះជា «ទង្វើរបស់ព្រះ»៕