ស្លាប់​៣​នាក់ របួស​១១​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ បាន​កើតឡើង​ចំនួន ៨​លើក បណ្ដាល​ឲ្យ​មាន មនុស្ស​ស្លាប់បាត់​បង់ជីវិត ៣​នាក់ រងរបួស​ធ្ងន់ ៨​នាក់ និង​របួសស្រាល ៣​នាក់​។ នេះ​បើ​យោងតាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។​
​ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​ទាំង ៨​លើក បាន​បណ្ដាល​ឲ្យ ខូចខាត​ម៉ូតូ​ចំនួន ៩​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង និង​ថ្មើរជើង ២​នាក់​។ ប្រភព​បញ្ជាក់ថា មូលហេតុ​មកពី បើកបរ​ក្នុង​ល្បឿន លឿន​៤​លើក​(​ស្លាប់ ២​នាក់​),​មិន​គោរ​សិទ្ធិ​៣​លើក និង​ស្រវឹង​១​លើក​។
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក មាន មធ្យោបាយ ចូល​គោលដៅ​ចំនួន ៣៥.០១៤​គ្រឿង (​ម៉ូតូ ៦៤​ភាគរយ​), មធ្យោបាយ​ល្មើស ៥.៤៩៣​គ្រឿង​, (​ម៉ូតូ ៦៨​ភាគរយ​), អប់រំ ២.៥៩៩​គ្រឿង ស្មើនឹង ៤៧​ភាគរយ និង​ពិន័យ ២.៨៩៤​គ្រឿង (​បង់ប្រាក់ ៨៧​ភាគរយ​)៕

e7fee840-7d87-4263-b5c8-13b4b50be783