រឿង​វាយ​អ្នកតំណាងរាស្ត្រ CNRP តុលាការ​បើកសវនាកា​រ ថ្ងៃទី​២៨ មេសា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បើកសវនាការ ជំនុំជម្រះ រឿង​វាយ​អ្នកតំណាងរាស្ត្រ CNRP ២​នាក់ នៅមុខ​រដ្ឋសភា នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​មេធាវី​ជូ​ង ជូ​ងី ដែល​ការពារ​ក្តី​ឲ្យ តំណាងរាស្ត្រ​ពីររូប ជា​ជនរងគ្រោះ​។​
​ជនសង្ស័យ​ដែល​ត្រូវ​នាំមក​កាត់ទោស​រួមមាន​ឈ្មោះ ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ឈ្មោះ ម៉ៅ ហឿន​អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង ឈ្មោះ សុ​ត វណ្ណ​នី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ខណដែល​ជន​ទាំង​៣​នាក់ បាន​ចូលមក​សារភាព ចំពោះមុខ​គណៈកម្មការស៊ើបអង្កេត​ករណីបង្ក​របួសស្នាម​លើ​អ្នក តំណាងរាស្ត្រ​៕

ba604910128eceb4a08474afd3bffc0a1314