ខេត្តក្រចេះ៖ជនសង្ស័យ២នាក់ប្រដាប់ដោយអាវុធវែងបានធ្វើសកម្មភាពប្លន់ និងបាញ់សម្លាប់ជនរងគ្រោះជាម្ចាស់ផ្ទះចំនួន២គ្រាប់ ចំ-ពោះ និងឆ្អឹងជំនីបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រួចប្រមូលយកប្រាក់អស់ចំនួន២លានរៀល រត់គេចខ្លួនបាត់អស់ទៅ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចអូរខ្មោះ ស្ថិតក្នុងភូមមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
មន្ត្រីអាវុធហត្ថស្រុកស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សឿន រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយបច្ចុប្បន្នកំលាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្តកំពុងត្រួតពិនិត្យនិង ធ្វើការស្រាវជ្រាវកំណត់រកមុខសញ្ញា ដើម្បីធ្វើការតាមចាប់ក្រុមចោរប្លន់ទាំងអស់នោះ យកមកផ្តន្ទាទោសតាមច្បាប់៕