រាជធានីភ្នំពេញ៖នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៦លើក យប់ ២លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ រងរបួសធ្ងន់ ២២នាក់ (ស្រី៧នាក់) និងរបួសស្រាល ៨នាក់ (ស្រី៣នាក់)។ យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងនគរបាលជាតិ។
ប្រភពបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២៧គ្រឿង រួមមាន ម៉ូតូចំនួន ១៥គ្រឿង, រថយន្តធុនតូច ៥គ្រឿង ,រថយន្តធំ លើកថ្មើរជើង ២នាក់ ។ មូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៩លើក (ស្លាប់៥នាក់) ,មិនគោរពសិទ្ធិ ២លើក ,ប្រជែង ២លើក, មិនប្រកាន់ស្តាំ ៣លើក (ស្លាប់២នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់ ៣នាក់)។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១២លើក , ផ្លូវខេត្តក្រុង ៤លើក។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ៥លើក , រថយន្តធុនធំ។
ជាមួយគ្នានោះលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៥.៧០៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២.៣១៤គ្រឿង ពិន័យសរុប ៣.៣៩១គ្រឿង៕
ស្លាប់៧នាក់ របួស៣០នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ