រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ ACU សម្រេចបញ្ជូនលោក ស៊ុត ឌីណា មកកាន់សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃនេះ ដើម្បីបន្តសាកសួរអំពី ការប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីសាកសួរនៅ ACU អស់រយៈពេល៤ថ្ងៃ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ។
សំណុំរឿងអំពើពុករលួយរបស់ លោក ស៊ុត ឌីណា ត្រូវបានលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿង និងសាកសួរអំពីដំណើររឿងថា តើត្រូវចោទប្រកាន់ ឬមិនចោទប្រកាន់។
គួរបញ្ជាក់ថា លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូងត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមកសាកសួរជាលើកទី២ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះបន្ទាប់ពីលោកបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី៣មេសា ពាក់ព័ន្ធនឹងអំពើពុករលួយ៕