ឧកញ៉ា សៀង ចាន់ហេង ត្រូវបានតុលាការបង្គាប់ឲ្យចូលខ្លួនឆ្លើយដោះបន្ទុកលើសំណុំរឿងក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង
រាជធានីភ្នំពេញ៖ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហោ លីណា បានចេញដីកាបង្គាប់ឲ្យលោកស្រីឧកញ៉ា សៀង ចាន់ហេង ចូលខ្លួនឆ្លើយដោះបន្ទុកលើសំណុំរឿងក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ។ ការចេញដីកាកោះហៅនេះធ្វើឡើងតាម ពាក្យបណ្តឹងរបស់លោកស្រីឧកញ៉ា លឹម ឃី អាយុ៣៩ឆ្នាំ ទីលំនៅសង្កាត់ផ្សារដេប៉ូ០២ ខណ្ឌទួលគោក។
យោងតាមដីការបស់ព្រះរាជអាជ្ញា បញ្ជាក់ថា៖ «សម្រេចបង្គាប់ឲ្យជនជាប់ចោទឈ្មោះ សៀង ចាន់ហេង ភេទស្រី អាយុ៥២ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល»។
គេមិនទាន់ដឹងព័ត៌មានច្បាប់លាស់ ទាក់ទងសំណុំរឿងខាងលើនេះនៅឡើយទេ ដោយគ្រាន់តែដឹងថា លោកស្រីឧកញ៉ា សៀង ចាន់ហេង មានបញ្ហាច្រើនក្នុងមុខរបរ៕