ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ បានចេញសេចក្ដីថ្លែងការណ៍មួយ ប្រតិកម្មតបទៅនឹងសេចក្ដីថ្លែង ការណ៍របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី ១២ ខែវិច្ឆិកា ដែលគណបក្សសង្គ្រោះជាតិបានចោទថា គណបក្សប្រជាជនកម្ពុជា បានរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងនយោបាយ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សទាំងពីរ។
គណបក្សប្រជាជនកម្ពុជា បានសេចក្តីថ្លែងការណ៍មួយប្រតិកម្មភ្លាមៗតបតទៅនឹងសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិវិញ។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១២ ខែវិច្ឆិកា បានបព្ជាក់ថា ករណីឃំុខ្លួនមុស្សខាងលើនេះ គឺជាចំណាត់ការតាមផ្លូវច្បាប់ របស់ស្ថាប័នមានសមត្ថកិច្ច ក្នុងសំណុំរឿងដែលពាក់ព័ន្ឋនឹងអំពើប្រព្រឹត្តបទល្មើសធ្ងន់ធ្ងររបស់បុគ្គលទាំងនោះ គឺពុំមានការ ទាក់ទងអ្វីដល់កិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្ក្រោះជាតិឡើយ។
គណបក្សប្រជាជនកម្ពុជាសង្ឃឹមថា គណបក្សសង្គ្រោះជាតិ នឹងប្រុងប្រយ័ត្នក្នុងការ ធ្វើសេចក្តីថ្លែងការណ៏ជាសាធារណៈ ឱ្យបានត្រឹមត្រូវ និងមានផលប្រយោជន៏ ដល់សភាពការណ៏ជាតិ គណបក្សប្រជាជនកម្ពុជា បព្ជាក់ជាថ្មីនូវឆន្ទះ ក្នុងការអនុវត្តយ៉ាងពេញលេញនូវ ស្មារតីនៃកិច្ចព្រមព្រៀង រវាងគណបក្សទាំងពីរ ដើម្បីស្ថិរភាព និងភាពសុខដុមរមនា នៃសង្គមជាតិយើង៕ (fpm)
CPPចេញសេចក្តីថ្លែងការណ៍ប្រតិកម្មទៅនឹងការថ្លែងរបស់CNRP