លោក ស៊ុត ឌី​ណា អួតអាង​ថា លោក​ជា​អ្នក​ទំលាក់​លោក ហោ ណាំហុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ថ្លែង​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​នា​រសៀល​នេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជាក់ថា លោក ស៊ុត ឌី​ណា បាន​ដើរ​អួតអាង​ប្រាប់​គេ​ប្រាប់​ឯង​ថា លោក ជា​អ្នករាយការណ៍​និង​ទម្លាក់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ពី​តំណែង​។ ប្រធាន ACU បន្តថា ការនិយាយ​របស់លោក ស៊ុត ឌី​ណា គឺ​ដើម្បី​អួតអាង​អំពី​សិទ្ធិអំណាច​របស់ខ្លួន​ប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់ថា លោក ស៊ុត ឌី​ណា អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ត្រូវ​ប្រឈម​នឹង​បទល្មើស​ពីរ ៖ ទី​១/ កិបកេង​លុយ​ខុសច្បាប់ និង​ទី​២/ រំលោភ​អំណាច​។ បច្ចុប្បន្ន​លោក ស៊ុត ឌី​ណា ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ​៕

a4be6456aed34b8784ed908ee8ae6a01