អ៊ុង សាន​ស៊ូ​ជី គ្រោង​ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2016 ក+ ក-

​មី​យ៉ាន់​ម៉ា​៖​ទូរទស្សន៍​BBC អង់គ្លេស បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៧ ខែមេសា ឆ្នាំ ២០១៦​នេះ​ថា លោកស្រី អ៊ុង សាន​ស៊ូ​ជី និង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថ្មី សន្យា​នឹង​បន្តធ្វើ​ការដោះលែង​អ្នកទោសនយោបាយ​ទាំងអស់ ដែល​នៅសល់ នៅក្នុង​កំឡុងពេល ២​សប្តាហ៍​ខាងមុខ​។​
នេះ​ជាការ​ថ្លែង​លើកដំបូង​របស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជី ចាប់តាំងពី​លោកស្រី បាន​ឡើងកាន់តំណែង​ជាទី​ប្រឹក្សា​រដ្ឋ ដែល​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​។ ការលើកឡើង​នេះ ត្រូវបាន​គេ​ជឿជាក់ថា នឹងត្រូវ​ធ្វើឡើង​ទៅលើ​អ្នកទោសនយោបាយ​ដែលមាន​ឈ្មោះ​ចំនួន​៥០០​ទាំង​កំពុង​ជាប់ឃុំ​ឃាំង និង​កំពុង​រង់ចាំ​ការកាត់ទោស​ផងដែរ​៕

download2