រាជធានីភ្នំពេញ៖នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់(ស្រី៣) និងរបួសធ្ងន់១០នាក់(ស្រី៧) របួស៥នាក់(ស្រីម្នាក់)។
យោងតាមអគ្គស្នងការ នគបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ គឺមូលហេតុដែលបណ្ដាលមកពី បើកបរហួសល្បឿន៤ លើក(ស្លាប់៣) ,បត់គ្រោះថ្នាក់ ៣លើក(ស្លាប់២) ,ស្រវឹង ១លើក(ស្លាប់), ប្រជែង១លើក(ស្លាប់) ,មិនប្រកាន់ស្ដាំ ១លើក និងបើកបរពេលងងុយ ១លើក និងមិនពាក់មួកចំនួន៣នាក់។ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ ដែរបានបណ្ដាលឲ្យខូចខាត យាន្តចំនួន ១៨ គ្រឿងក្នុងនោះមាន៖ម៉ូតូ ១១គ្រឿង, រថយន្តតូច ៥គ្រឿង, រថយន្តធំ ១គ្រឿង និងយាន្តផ្សេងៗ ១គ្រឿងផងដែរ។
ជាមួយគ្នានោះឯលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកវិញឃើញថាមាន៖ មធ្យោបាយចូលគោលដៅ មានចំនួន ២៩,៨៨៦គ្រឿង ក្នុងនោះមានម៉ូតូ៦២% , មធ្យោបាយល្មើសចំនួន៥,១៥១ គ្រឿង ក្នុងនោះមានម៉ូតូ ៦៧% ,អប់រំ ចំនួន២,២៧៤គ្រឿង និងពិន័យចំនួន ២,៨៧៧គ្រឿងក្នុងនោះ បង់ប្រាក់ប្រមាណ៨៩%។ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា “ខេត្តដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើនជាងគេគឺ មានខេត្តព្រៃវែង, កំពង់ស្ពឺ,ត្បូងឃ្មុំ ,ឧត្តមានជ័យ,កំពង់ធំ និងខេត្តក្រចេះជាដើម”៕
មនុស្ស២២នាក់ស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ