ISIS ចាប់​ពលរដ្ឋ​ស៊ី​រី​ចំនួន​២៥០​នាក់​ធ្វើ​ចំណាត់​ខ្មាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2016 ក+ ក-

​ស៊ី​រី​៖​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Channel News Asia ថា ប្រជាពលរដ្ឋ​ស៊ី​រី​ចំនួន​២៥០​នាក់​បាន​បាត់​ខ្លួន នៅពេលដែល​ក្រុម​រដ្ឋ​ឥស្លាម​វាយប្រហារ​ចូល​ភាគ​ខាងកើត​នៃ​រដ្ឋ Damascus ពលរដ្ឋ​ដែល​បាត់​ខ្លួន​នោះ​ត្រូវគេ​សង្ស័យថា​ត្រូវ​ក្រុម​រដ្ឋ​ឥស្លាម​ចាប់ជំរិត​។​
​សារព័ត៌មាន​ដដែល​បន្តថា ការវាយប្រហារ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ចូលក្នុង​ទីក្រុង Dmeir ភាគ​ខាងកើត​នៃ​រដ្ឋ Damascus ប្រមាណ​៥០​គីឡូម៉ែត្រ​។ ក្រុម​អ្នក​បាត់​ខ្លួន​ទាំងនោះ​ធ្វើការ​នៅ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​។ មន្ត្រីរដ្ឋបាល​នៃ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ថ្លែងថា​តាំងពី​ថ្ងៃ​ចន្ទ​មក​ការបាត់​ខ្លួន​បុគ្គលិក​និង​កម្មករ​របស់ខ្លួន​នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​៕

160407-vod-meta-g-secu-250-Syrians-missing-after-Islamic-State-attack-eastphoto-Bloomberg