សមត្ថកិច្ច​ដោះ​ស្បង់​ចីវរ​ព្រះសង្ឃ​២​អង្គ​ដែល​ដឹកជញ្ជូន​ទង់ជាតិ និង​ទង់សាសនា​សម្រាប់​បម្រើ​បាតុកម្ម​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2014 ក+ ក-

ភ្នំពេញ​៖ ព្រះសង្ឃ​២​អង្គ ដែល​គង់នៅ​វត្ត​ស្ទឹង មានជ័យ ដែល​បាន​ដឹក ជញ្ជូនទង់ជាតិ និង​ទង់​សាស​បាចំនួន ១២៤​ដើម ចូលទៅ​វត្ត​សាមគ្គី​រង្សី ត្រូវបាន​ដោះ​ស្បង់​ចីវរ​ក្លាយទៅជា​គ្រហស្ថ ដោយ​ឱ្យ​ស្លៀកពាក់​ស៊ីវិល​វិញ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ​ធម្មការ និង​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ប្រភព​បាន​បន្តថា ជន​ទាំង​ទាំង​២​នាក់ ១-​ឈ្មោះ ថាច់ សាង អាយុ ១៩​ឆ្នាំ និង​២-​ឈ្មោះ ឃិត វណ្ណៈ អាយុ ២០​ឆ្នាំ នឹងត្រូវ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជាប់​ពាក់​ព័ទ្ធ​២​បទល្មើស​ផងដែរ​។​

គួរ​បញ្ជាក់ថា ព្រះសង្ឃ​២​អង្គ​ដែល​គង់​ក្នុង​វត្ត​ស្ទឹងមានជ័យ ត្រូវបាន​ឃាត់ខ្លួន បញ្ជូនទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ ដោយសារតែ​ព្រះសង្ឃ​អង្គ​នេះ បាន​ដឹក​កំណាត់ ប្ញ​ស្សី ទៅ​វត្ត​សាមគ្គី​រង្សី ចំនួន ២​កា​រ៉ុង សរុប​ចំនួន ១២៤​ដើម ដោយ​បំពង់ ប្ញ​ស្សី ចំនួន ៥៩​ដើម មាន​ចងភ្ជាប់ ដោយ​ទង់ជាតិ ចំនួន ៦៩​ដើម មាន​ចង​ដោយ​ទង់សាសនា ព្រមទាំង​សំភារៈ​មួយចំនួន ដើម្បី​ចូលរួម​ហែ​ញត្តិ ទៅ​ដាក់​តាម​ស្ថាប័នរដ្ឋ​នានា​។​

ប្រភព​បានឱ្យដឹង​ទៀតថា យោងតាម​មន្ទីរ​ធម្មការ និង​សាសនា​ព្រះសង្ឃ​២​អង្គ ដែល​ឃាត់ខ្លួន គឺមាន​ទី​១-​ឈ្មោះ ឃឹ​ត វណ្ណៈ អាយុ ២០​ឆ្នាំ និង​ទី​២- ឈ្មោះ ថាច់​សាង អាយុ ១៩​ឆ្នាំ​។ ព្រះសង្ឃ​ទាំងពីរ​អង្គ ស្នាក់នៅ​កុដិ​លេខ​៤ ក្នុង​វត្ត​ស្ទឹងមានជ័យ​៕

Untitled-4

 

 

 

Untitled-4