រាជធានីភ្នំពេញ៖នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១៥លើក ក្នុងនោះយប់ ៧លើក បណ្តាលឲ្យមនុស្សស្លាប់៩នាក់ របួសធ្ងន់៩នាក់(ស្រី២នាក់) និងរបួសស្រាល៤នាក់(ស្រី១នាក់)។ នេះបើយោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។
ប្រភពបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង១៥លើកនេះ បណ្តាលឲ្យ ខូចខាតយានយន្ត សរុបចំនួន ២០គ្រឿង រួមមាន ម៉ូតូចំនួន ១០គ្រឿង, រថយន្តធុនតូច ៦គ្រឿង ,រថយន្តធុនធំ ៤គ្រឿង។ មូលហេតុដែលបណ្តាលឲ្យ កើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៩លើក (ស្លាប់៧នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់១នាក់) , មិនគោរពសិទ្ធិ ២លើក, ស្រវឹង ១លើក (ស្លាប់១នាក់), ងងុយដេក ១លើក ។ ក្នុងនោះ អ្នកមិនពាក់មួក សុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៤នាក់ (យប់ ៨នាក់)។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ៨លើក , ផ្លូវខេត្តក្រុង ៥លើក, ផ្លូវលំ ២លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ៧លើក, រថយន្តធុនធំ ២លើក, គោយន្ត ១លើក, ណូរី ១លើក។
របាយការណ៍បញ្ជាក់ថា ខេត្តរាជធានីដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន៖ខេត្តកំពង់ឆ្នាំង ២លើក ស្លាប់៣នាក់ (ស្រី១នាក់), ព្រៃវែង ២លើក ស្លាប់១នាក់ (ស្រី) របួស៣នាក់ (ស្រី២នាក់), កណ្តាល ២លើក ស្លាប់១នាក់ (ស្រី) របួស១នាក់, ស្ទឹងត្រែង ២លើក ស្លាប់១នាក់ របួស១នាក់, ប៉ៃលិន ១លើក ស្លាប់១នាក់ របួស១នាក់ ព្រះសីហនុ១លើកស្លាប់១នាក់ និងព្រះវិហារ១លើកស្លាប់១នាក់៕