លោក គីម ជុងអ៊ុន ប្រកាសពីជោគជ័យនៃការបាញ់សាកល្បងរ៉ុកែតឆ្លងទ្វីប
ព្យុងយ៉ាង៖យោងតាមសារព័ត៌មាន ស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦នេះថា មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសពីភាពជោគជ័យនៃបាញ់ការសាកល្បងបាញ់គ្រាប់រ៉ុកែតឆ្លងទ្វីប។
តាមប្រភដខាងលើបានបញ្ជាក់ថា ភាពជោគជ័យនៃគ្រាប់រ៉ុកែតឆ្លងទ្វីបនេះគឺមានសារៈសំខាន់ក្នុងការពង្រឹងគុណភាពកម្លាំងនុយក្លេអ៊ែរនៅក្នុងវិស័យការពារជាតិរបស់កូរ៉េខាងជើងបន្ថែមទៀត។
គួរបញ្ជាក់ថា ការធ្វើតេស្តសាកល្បង ទទួលបានភាពជោគជ័យនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌល Sohae ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាច្បាស់លសា់នៃការបាញ់សាកល្បងនោះទេ៕