តំណាងរាស្ត្រ CNRP លោក អ៊ុំ សំអាន ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 April, 2016 ក+ ក-

ខេត្តសៀមរាប​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប ចាប់ខ្លួន​ហើយ នៅវេលា​ម៉ោង​ប្រមាណ​ជាង​១២​យប់​រំលង​អ​ធ្រ​ត្រ​ចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​លោក​បាន​ត្រឡប់​មកដល់​កម្ពុ​ជាកា​លពី​ម្សិលមិញ​។
​បើ​យោងតាម​មន្ត្រីនគរបាល​ជាន់ខ្ពស់ ខេត្តសៀមរាប​ថ្លែងប្រាប់​ថា លោក អ៊ុំ សំអាន ត្រូវបាន​ចាប់ខ្លួន​នៅលើ​ទឹកដី​ខេត្តសៀមរាប ពីបទ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ដូច​ករណី​លោក ហុង សុខ​ហួរ ដែរ​។ ហើយ​នៅពេលនេះ​លោក អ៊ុំ សំអាន កំពុង​បញ្ជូន​មកកាន់​រាជធានី​ភ្នំពេញ​។ ការបញ្ជូន​ខ្លួន​លោក អ៊ុំ សំអាន អាច​នឹង​មកដល់​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​ជាង​៧​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦​នេះ​៕

fn-2016-04-11-06-01-55-1