ទូត​អាមេរិក នឹងធ្វើ​សន្និសីទកាសែត​នា​រសៀល ថ្ងៃនេះ​បន្ទាប់ពី​ចូលរួម​ពិនិត្យមើល​ព្រៃ​ឡង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីជូនដំណឹង ទូត​អាមេរិក William A. Heidt នឹងធ្វើ​សន្និសីទកាសែត​នា រសៀល ថ្ងៃទី​១៨​នេះ​បន្ទាប់ពី​លោក និង មន្ត្រី​អន្តរក្រសួង​រាជរដ្ឋាភិបាល ជិះ ឧទ្ធម្ភាគចក្រ​មើល ព្រៃ​ឡង់ ខណៈដែល​ព្រៃ​នេះ មានការ​រិះគន់​យ៉ាងខ្លាំង​ថា មានការ​កាប់ បំផ្លាញ​ច្រើន​នោះ ។ លោក Heidt​នឹងធ្វើ​សន្និសីតកាសែត នៅ វេលា​ម៉ោង​១២​និង​៣០ នៅ​សណ្ឋាគារ​ហូ​ហ្វី​តែ​ល រាជ ធានី​ភ្នំពេញ​ស្តីអំពី​ស្ថានភាព ទូទៅ​របស់ព្រៃ​ឡង់​ក្រោយពី​លោក និង លោក សាយ សំ អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហា ផ្ទៃ​និង លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល ព្រៃឈើ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេ សាទ តំណាង​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សំរាប់​ការ អភិវឌ្ឍន៍ អន្តរជាតិ (USAID) ក៏​ចូលរួម ផងដែរ​ជា​ផ្នែក​មួយ នៃ​គំរោង​គាំទ្រ​ព្រៃឈើ​និង​ជីវសាស្ត្រ​ចំរុះ​ដែល​អនុវត្ត ដោយ អង្គការ Winrock International បាន​ជិះ​ឧទ្ធម្ភាគចក្រ​នោះ​។​
​បើតាម​សេចក្តីជូនដំណឹង “​បំណង​នៃ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ នេះ​គឺ​ដើម្បី​លើក​កំពស់ ការយល់ដឹង​លើ​ការ បំផ្លាញ ព្រៃឈើ និង បង្កើន​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្នុង ការការពារ​ព្រៃឈើ​។ ការ​មកជួប​គ្នា​នៃ​ផ្នែក​ក្រសួង បរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ហើយ​និង​ក្រសួង មហាផ្ទៃ​ជួយ​បង្ហាញអោយឃើញ​ការគាំទ្រ​និង​កិច្ច​សហ​ប្រតិ​ប​តិ្ត ការ អន្តរក្រសួង​ក្នុង ការការពារ​ព្រៃ​ឡង់​” ៕

a18604ba9d6a517b152e1cf124339add