រថយន្តក្រុង​ធ្លាក់​ជ្រោះ​ស្លាប់​មនុស្ស​២៧​នាក់ និង​របួស​១៣​នាក់​នៅ​ឥណ្ឌា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2016 ក+ ក-

​ញូ​ដេលី​៖មនុស្ស​២៧​នាក់​បាន​ស្លាប់ និង​១៣​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រថយន្តក្រុង​បាន​ធ្លាក់ចូល​ទៅក្នុង​ជ្រោះ នៅក្បែរ​ផ្លូវ​ធ្វើដំណើរ​នៃ​ស្រុក Deogarh ស្ថិតនៅក្នុង​រដ្ឋ Odhisa ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​ស៊ិន​ហួរ នៅមុននេះ​បន្តិច​។​
​បើ​បើ​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង​តាំងពី​យប់​ថ្ងៃអាទិត្យ​មកម្ល៉េះ ដោយ​វា​ស្ថិតនៅ​ចម្ងាយ​២៦៤​គីឡូម៉ែត្រ​នៃ​ភាគ​ពាយ័ព្យ​របស់​ទីក្រុង Bhubaneswar របស់​រដ្ឋ Odhisa​។ ប៉ូលិស​បាន​អះអាងថា រថយន្តក្រុង​ខាងលើនេះ​បាន​ដឹក​ក្រុម​ល្ខោន អូ​ប៉េ​រ៉ា ចំនួន​៤០​នាក់ ។ ប៉ូលិស​បញ្ជាក់ថា ផ្លូវ​ធ្វើដំណើរ​នោះ ទំនងជា​ខ្ពស់​ខ្លាំងពេក ហើយ​រថយន្តក្រុង​ទំនងជា​បាន​បាត់បង​ម្ចាស់ការ​ទៀត ពេល​ចុះ​ចំណោត ទើបបាន​បណ្តាល​ឲ្យ​ធ្លាក់ចូល ទៅក្នុង​ជ្រោះ​ជម្រៅ​ជាង ៥០​ម៉ែត្រ​នោះ​តែម្តង​៕
002564bc674514306ec711