ចិន៖យន្តហោះយោធាមួយគ្រឿងរបស់ចិនបានចុះចតជាសាធារណៈជាលើកដំបូងនៅព្រលានយន្តហោះថ្មីមួយលើកោះសិប្បនិមិត្តដែលចិនបានសាងសង់ឡើងនៅក្នុងដែនសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ នាំឲ្យមានការរំពឹងទុកថាចិនអាចនឹងដាក់មូលដ្ឋានយន្តហោះចម្បាំងនៅទីនោះ។ នេះយោងតាមការផ្សារពីសារព័ត៌មាន Channel News Asia។
ប្រភពព័ត៌មានបានផ្សាយថា យន្តហោះយោធារបស់ប្រទេសចិនដែលចុះចតនៅលើដែនកោះសិប្បនិម្មិតដែលស្ថិតនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងឈ្មោះថា Fiery Cross Reef ដើម្បីកម្មករនាំយកកម្មកររងរបួសចំនួន០៣នាក់ចេញពីដែនកោះនោះ ឆ្ពោះទៅកាន់កោះ Hainan ដើម្បីធ្វើ ការព្យាបាលកាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងនេះ មានប្រទេសចិន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ ដែលប្រទេសនីមួយៗបានប្រកាសថា តំបន់មួយចំនួនជាអធិបតេយ្យភាព របស់ពួកគេនៅសមុទ្រចិនខាងត្បូង៕