លោកស្រី ធីតា ឃើស ទាមទារឱ្យ លោក កឹម សុខា ចេញមុខបកស្រាយរឿងអាស្រូវ
រាជធានីភ្នំពេញ៖នាយិកាអង្គការសីលការ (Silka) លោកស្រី ធីតា ឃើស បានចេញមុខទាមទារឱ្យ លោក កឹម សុខា ចេញមុខបកស្រាយចំពោះរឿង អាស្រូវកន្លងមក ហើយមិនត្រូវឱ្យតែតួអង្គ ស្រីមុំ ចេញមុខតែម្នាក់ឯងនោះទេ។
លោកស្រី ធីតា ឃើស បានលើកឡើងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅជាប់របងតុលាការក្រុងភ្នំពេញ គ្រាដែលស្រីមុំ កំពុងចូលបំភ្លឺ នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ជុំវិញរបាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថា មានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ៕