ប្រធាន​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​រង​ការចោទប្រកាន់ថា​ពុំបាន​ទទួលខុសត្រូវ​ក​រ​ណី​ឆក់​ខ្សែភ្លើង​ក្មេងប្រុស​ម្នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2016 ក+ ក-

​ភ្នំពេញ​៖​ករណី​ភ្លើង​ឆក់​ក្មេង​ស្លាប់​កាលពី​រសៀល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ម្ចាស់​ផ្សារ​ហាក់បីដូចជា​មិន​អើពើ និង​ទទួលខុសត្រូវ​បន្តិច​សោះ បែរ​ឆ្លើយ​ដាក់​អ្នកនេះ​ឆ្លើយ​ដាក់​អ្នកនោះ​ទៅវិញ​។​
​សូមបញ្ជាក់ថា ក្មេងប្រុស ដែល​បាន​ស្លាប់ ដោយសារ​ភ្លើង​នោះ​មានឈ្មោះ ឥន ត្រា អាយុ ៦​ឆ្នាំ ជា​ក្មេង​កំព្រា​ឪពុក​មាន​ម្តាយ​មុខរបរ​កម្ម​ការ​នី​កាត់ដេរ បច្ចុប្បន្ន មាន​ទីលំនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដោយ​សំរាក់​ពី​ការងារ​ក៏​នាំ​កូន​មកលេង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ក៏មាន​រឿងនេះ​កើត ចំពោះ​ស្ត្រី​មេម៉ាយ​តែម្តង គួរអោយ​អាសូរ​ស្លាប់​កូន​ហើយ គ្មាន​នរណា​រក​ខុស​ត្រូវអោយ​ពិតជា​អយុត្តិធម៌​មែន​។​
​ទោះជា​យ៉ាងណា​តាម​ការទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​របស់​ម្តាយ​ក្មេងប្រុស​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ខាងលើ​បាន​ប្រាប់​អ្នកសារព័ត៌មាន​អោយដឹងថា ករណី​ដែល​កូនប្រុស​របស់គាត់​ឆក់​ស្លាប់​នោះ ខាង​ភាគី​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​បានផ្តល់​ជា​ប្រាក់​សំណង​ចំនួន​៤​ពាន់​ដុល្លារ​អាមេរិក​ដើម្បី​ធ្វើបុណ្យ​កូនប្រុស​របស់គាត់​រួចរាល់​ហើយ ហើយក៏​គ្មាន​ការ​ប្តឹងផ្តល់​អ្វី​នោះទេ ហើយ​ភាគី​ទាំងសងខាង​បានធ្វើ​កិច្ចសន្យា​បញ្ចប់រឿង​រួចរាល់​តាំងតែ​ពីថ្ងៃ​កើតហេតុ​ផងដែរ​។ ដូច្នេះ​ការ​បង្ហោះ fack book ខាងលើ​គឺ​ខុសពី​ការពិត​ទាំងស្រុង​៕

231index4