រាជធានីភ្នំពេញ៖ក្រុមប្រជាពលរដ្ឋចំនួន៣០គ្រួសារដែលនាំគ្នាតវ៉ាបិទផ្លូវមិនឱ្យរថយន្តធំៗរបសក្រុមហ៊ុន ណឹង ម៉េង ឆ្លងកាត់កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយអះអាងថា ផ្លូវទ្រុឌទ្រោម រថយន្តបើក លឿនៗ អាចបង្កឲ្យមានគ្រោះថ្នាក់ និងមានធូលីដីហុយទ្រលោមធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។
តាមសំដីពីប្រពលរដ្ឋទាំងអស់បានអោយដឹងថាដោយសារតែពួកគាត់ទ្រាំនឹងដីហុយមិនបាន ហើយស្ថានភាពផ្លូវមានសភាពទ្រុឌទ្រោមខ្លាំង ហើយនៅពេលរថយន្តបើកឆ្លងកាត់ម្តងៗតែតែងបើកលឿង ដោយគ្មានការដំស្រាយពីលោកមេភូមិ កែវ វុទ្ធី ទើបពួកគាត់សម្រេចបិទផ្លូវតែម្តង។ ដោយទាមទារអោយតំណាងក្រុមហ៊ុន ណឹម ម៉េង ៣ចំណុច ទី១ សូមអោយក្រុមហ៊ុនជុសជួលផ្លូវដែលខូចខាតដោយសាររថយន្តឡើងវិញ ទី២ សូមអោយក្រុមហ៊ុនស្រោចទឹកដើម្បីកុំអោយដីហុយ ទី៣ សូមអោយរថយន្តរបស់ក្រុមហ៊ុនបើកបរកុំអោយលឿនពេក។
បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់លោក ចេង មននីរ៉ា អភិបាលរងខណ្ឌដង្កោ ជាមួយលោក កន ភក្តី (តំណាងក្រុមហ៊ុន ណឹង ម៉េង) និងធ្វើការពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងអំពីផ្លូវច្បាប់ និងផលចំណេញទាំងអស់គ្នាគឺទាំងប្រជាពលរដ្ឋ និងក្រុមហ៊ុន។
ក្រោយទទួលបានការសម្របសម្រួលខាងក្រុមហ៊ុនបានយល់ព្រមធ្វើកិច្ចសន្យាទាំង៣ចំណុច និងយល់ព្រមថែទាំជាប្រចាំដោយកៀរ និងកិនបង្ហាប់ដើម្បីឱ្យស្ថានភាពផ្លូវនៅល្អ ៕ដោយ៖ បញា