រាជធានីភ្នំពេញ៖ជនបរទេសចំនួន១២នាក់មាន៤សញ្ជាតិត្រូវបានកម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនពីបទលួចឆ្លងដែនរស់នៅ និងធ្វើការខុសច្បាប់ ក្នុងរាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅសិប្បកម្មកែច្នៃឈើចំនួន៣ទីតាំង ស្ថិតនៅក្នុងសង្កាត់ទួលទំពូង១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ប្រធាននាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បានថ្លែងឲ្យដឹងថា ជនបរទេសទាំងអស់នោះមានសញ្ជាតិ បង់ក្លាដេសម្នាក់ ជនជាតិឥណ្ឌាម្នាក់ ជនជាតិកូរ៉េម្នាក់ និងវៀតណាមចំនួន៩នាក់ ដែលបានលួចឆ្លងដែន ស្នាក់នៅ ដោយគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ នៅសិប្បកម្មកែច្នៃឈើចំនួន៣ទីតាំង ស្ថិតនៅក្នុងសង្កាត់ទួលទំពូង១ សង្កាត់បឹងត្របែក ខណ្ឌចំការមន និងខ្លះមានសតិមិនប្រក្រតី៕