ឃាត់ខ្លួន​ពលករ​ខ្មែរ​២១​នាក់ បម្រុង​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​២១​នាក់ មិនបាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ប្រុង​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ត្រូវបាន​សមត្ថកិច្ច​ទ​ប់​ស្កាត់ នៅ​ស្រុក​ម៉ាឡៃ​ធ្វើការ​ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​បានធ្វើការ​ទប់ស្កាត់​និង​ឃាត់ខ្លួន​ពលករ​ខ្មែរ​២១​នាក់ នៅ​ស្រុក​ម៉ាឡៃ​បាន​និយាយថា ក្រោយពី​ឃើញ​ពួកគេ​មានបំណង​ចង់​ឆ្លងដែន​ខុសច្បាប់ ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​
​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ កម្លាំង​អធិការ​ស្រុក សហការ​ជាមួយ​កម្លាំង​វ​រះ​ការពារ​ព្រំដែន​៨១៥ និង​កម្លាំង​សឹក​រង​បាន​ឃាត់​មិន​ឲ្យ​ពលករ​ឆ្លងដែន​ខុសច្បាប់​ចំនួន​២១​នាក់ ស្រី​៨​នាក់មក​ធ្វើការ អប់រំ​ហើយ​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​។​
​សូមបញ្ជាក់ថា បើទោះបីជា​មានការ​រឹតបន្តឹង​ទប់ស្កាត់ នៃ​ការធ្វើដំណើរ​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ ទាំង​ខុសច្បាប់​ពី​សំណាក់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏ដោយ ប៉ុន្តែ​សកម្មភាព​មួយ​នេះ នៅតែ​បន្ត​កើតមាន​ឡើងជា​បន្តបន្ទាប់ ជាពិសេស​កើតឡើង​នៅតាម​ច្រករបៀង តាម​ព្រំដែន​ដែល​សមត្ថកិច្ច​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ឃុបឃិត​គ្នា​លួច​បើក​ច្រករបៀង​នាំ​ពលករ​និង​នាំ​ទំនិញគេចពន្ធ​ជាដើម​៕

9daf0776-732c-4c0d-8ee0-b72bf1f4c7b40b256884-84fb-41e2-9b9c-4441f0f34944