ក្រសួងអប់រំ អំពាវនាវសប្បុរសជនបរិច្ចាគធនធាន ផ្តល់ជារង្វាន់ដល់សិស្សពូកែទូទាំងប្រទេស
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សម្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមឧប ត្ថម្ភថវិកា និងសម្ភារនានា សម្រាប់ជារង្វាន់បន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស សំដៅជំរុញចលនា នៃការប្រឡងសិស្សពូ កែទូទាំងប្រទេសឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ខណដែលការប្រឡងសិស្សពូកែទូទាំងប្រទេសសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និង រូបវិទ្យា នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០១៦នេះ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប៕