មនុស្ស​២៨​នាក់​ស្លាប់ ជាង​៣០០​នាក់​រងរបួស​ក្នុងករណី​បំផ្ទុះ​រថយន្ត​នៅ​ក្រុង Kabul
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2016 ក+ ក-

​អា​ហ្វ​ហ្គា​នី​ស្ថាន​៖​យោងតាម​សារព័ត៌មាន BBC បាន​ផ្សាយ​ថា មនុស្ស​២៨​នាក់​បាន​ស្លាប់ និង​៣២៩​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​ធំ​មួយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​កណ្ដាល​ទីក្រុង Kabul នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។
​ការវាយប្រហារ​ខាងលើនេះ​បាន​កើតឡើង​ក្នុង​សង្កាត់​មមាញឹក Pul-e-Mahmud ដែល​ផ្ដុំ​ដោយ​ផ្ទះ​ប្រជាពលរដ្ឋ វិហារ សាលារៀន ហាង​អាជីវកម្ម​ក្បែរៗ​ក្រសួងការពារជាតិ និង​ក្រសួង​ផ្សេងៗ​ទៀត​។ ទាហាន​និង​មន្ត្រី​សន្តិសុខ​ជាច្រើន​នាក់​ត្រូវបាន​រាយការណ៍​ថា​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​និង​រងរបួស​ផងដែរ​។​
​បើតាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​និង​មន្ត្រី​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន​ជន​អត្តឃាត​បាន​បំផ្ទុះ​រថយន្ត​មួយគ្រឿង​និង​មានការ​បាញ់កាំភ្លើង​តបត​គ្នា​កើតមានឡើង​។ ជាមួយគ្នា​នោះ​អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម តា​លី​បង់​បាន​ចេញមុខ​អះអាងថា ក្រុម​ពួកគេ​ជា​អ្នកធ្វើ​រឿង​នោះ​ឡើង​៕

afghan-bomb-attack