រញ្ជួយដីនៅអេក្វាទ័រអ្នកស្លាប់ឡើងដល់៤៨០នាក់ និងរបួស២៥៦០នាក់
អេក្វាទ័រ៖ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រនៅប្រទេសអេក្វាទ័រ បានកើនឡើងដល់៤៨០នាក់ និងរងរបួស២៥៦០នាក់ គ្រដែលក្រុមជួយសង្គ្រោះបានអះអាងថា ចំនួនអ្នកស្លាប់អាចនឹងបន្ដកើនឡើងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN ។
គួរបញ្ជាក់ថា អេក្វាទ័រ ជាប្រទេសមួយដែលស្ថិតនៅតំបន់អាមេរិកខាងត្បូងជាប់នឹងមហាសាគរប៉ាស៊ីហ្វិក។ បច្ចុប្បន្នខេត្តចំនួន០៦នៅក្បែរតំបន់ដែលបានរងគ្រោះរញ្ជួយដីនៅតែស្ថិតក្នុងការប្រកាសអាសន្ននៅឡើយ៕