ឃាត់ខ្លួន​អតីតមន្ត្រី​អាវុធហត្ថ​ខេត្ត​ម្នាក់ និង​បក្សពួក​ករណី​ដឹកឈើ​ប្រណីត​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2016 ក+ ក-

​ខេត្តមណ្ឌលគិរី​៖​អតីតមន្ត្រី​អាវុធហត្ថ​ដែលមាន​រឿងអាស្រូវ​ច្រើន​ម្នាក់ ព្រមទាំង​បក្សពួក​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​អូ​រាំង​និង ខេត្តមណ្ឌលគិរី ចាប់ខ្លួនបាន​និង​ត្រូវ​បញ្ជូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦​នេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​សាស្ត្រ​តំបន់​ព្រៃ​កា​ពារ​អភិរក្ស​ជីវចំរុះ​សីមា ស្ថិតក្នុង​ស្រុក​អូ​រាំង​និង​ស្រុក​កែវ​សីមា​។​
​ប្រតិបត្តិការ​ចាប់ខ្លួន​មនុស្ស​រួមទាំង​មាន​វត្ថុតាង​បទល្មើស​ព្រៃឈើ​នៅ​ព្រឹក​នេះ គឺ​បាន​ធ្វើឡើង​ពី​សំណាក់​កង​រាជ​អាវុធ ហត្ថ​ដែល​ដឹកនាំ​ដោយ​លោក សូ សំអាត មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អូ​រាំង​។​
​សេចក្តី​រាយ​ការ​បឋម​បានអោយដឹងថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អតីតមន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ធ ដែលជា​មុខសញ្ញា​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​យ៉ាងសកម្ម​ក្នុងស្រុក​អូ​រាំង​និង​ស្រុក​កែវ​សីមា​។​ហើយ​ក្នុង​នោះគេ​ក៏បាន​ឃាត់ខ្លួន​បក្សពួក អតីតមន្ត្រី​កងរាជអាវុធហត្ថ​ខាងលើ រួម​និង​រថយន្ត​ម៉ាក​ឡិច​ស៊ី​សព​ណ៌​ខ្មៅ​១​គ្រឿង​ព្រមទាំង​ឈើ​ប្រណីត​ចំនួន​០៨​ដុំ ផង​នោះ ទៀត​។​

ប្រភពព័ត៌មាន​ដដែល​បានអោយដឹងថា លោក ស៊ូ ម៉ា​រិ​ទ្ធ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ដែលមាន​រឿងអាស្រូវ​ច្រើន ហើយ​ត្រូវបាន​ប្រមុខ​ថ្នាក់ដឹកនាំ​ខ្លួន​ដកចេញ​ពី​កា​ងារ​កាលពី​កន្លងមក​។​ហើយ​ព័ត៌មាន​ដែល​ទ​ទូល​បាន​កន្លងមក​នោះ ឈ្មោះ នេះ បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​ល្មើស​មួយចំនួន​ដូចជា ខ្លួន​ជាម​ន្ត្រី​ផង ជា​មុខសញ្ញា​រកស៊ី​ឈើ​ខុសច្បាប់​ផង ធ្លាប់​យក​កាំភ្លើងខ្លី ភ្ជង់ លោក​អភិបាលស្រុក​កែវ​សីមា ស៊ិន វណ្ណ​វុ​ឌ្ឍ ក្នុង​យុទ្ធនា​ការចាប់​រថយន្ត​ខុស​បច្ចេកទេស ធ្លាប់​ត្រូវបាន​ព្រះរាជ​អ​ជ្ញា​ចេញ​ដឺ​ការ ឡោមព័ទ្ធ​ផ្ទះ​ពាក់ព័ន្ធ​និង​លាក់ទុក​ឈើ​ប្រណីត​ដ៏​ច្រើន​ចំនួន​២​លើក ហើយ​និង​ករណី​ផ្សេងៗ​ទៀត ។ ដោយឡែក​គេ​នៅ​មិនទាន់​ទទួល​ព័ត៌មាន​លម្អិត ថា​តើ​សមត្ថកិច្ច​និង​ចាត់ការ​លើ​ករណី​ឃាត់ខ្លួន​អតីតមន្ត្រី កង​រាជ អាវុធហត្ថ និង​បក្សពួក​យ៉ាងណា​នោះទេ នៅ​ថ្ងៃ​ដដែល​នេះ​៕

IMG-20160420-WA0005IMG-20160420-WA0007

ab16ab14