លោក កឹម សុខា នាំ​កូនស្រី​ចេញទៅ​ក្រៅប្រទេស​ស្ងាត់ស្ងៀម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ភរិយា ព្រមទាំង​កូនស្រី ត្រូវបាន​មន្ត្រីជាន់ខ្ពស់ CNRP អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា បាន​ចាកចេញ​យ៉ាង​ស្ងាត់ស្ងៀម ក្រៅប្រទេស​កាលពី​វេលា​ម៉ោង​៧៖៣០​នាទី​ព្រលប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦​។​
​មន្ត្រីជាន់ខ្ពស់ CNRP បញ្ជាក់ថា លោក កឹម សុខា និង​ក្រុមគ្រួសារ​ចេញទៅ​បាងកក ហើយ​បន្តដំណើរ​ទៅកាន់​ប្រទេស​ទី​៣ បន្តទៀត ហើយ​ប្រហែលជា​មិន​ត្រឡប់មកវិញ​នោះឡើយ​។​
​ការចាកចេញ​របស់លោក កឹម សុខា គឺ​បន្ទាប់ពី​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ទទួលស្គាល់​សម្លេង​នៅក្នុង​ខ្សែអាត់​ដែល​បែកធ្លាយ គឺជា​សម្លេង​យ៉ាងពិត​ប្រាកដ​រវាង​រូបនាង និយាយ​ជាមួយ​លោក កឹម សុខា ដែល​ត្រូវបាន​តុលាការ​ទម្លាយ​ព័ត៌មាន​មក​ក្រៅ កាលពី​ម្សិលមិញ​៕

10509554_913054145378552_831928602032245271_n