ពលរដ្ឋ​ខេត្តបាត់ដំបង​ភ្ញាក់ផ្អើល​នឹង​សារ​ព្រមាន​តាម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ប្រុងប្រយ័ត្ន​ព្យុះ​មកពី​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2016 ក+ ក-

ដោ​យះ​ប៉ែន​សុផល​

​បាត់ដំបង​៖​នៅ​អំឡុង​ម៉ោង​ជិត​៣៖០០​នាទី រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦​នេះ ក្នុង​ខេត្តបាត់ដំបង មានការ​ភ្ញាក់ផ្អើល​១ តាមរយៈ​ការប្រកាស ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កដោយ​ប្រាប់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ព្រំដែន​ឈម​នឹង​ប្រទេស​ថៃ​ក្នុងនោះ​មាន​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​។​

​គួរ​បញ្ជាក់ថា ការភ្ញាក់់ផ្អើល​នេះ​កើតឡើង​បន្ទាប់ពី​នៅ​ប្រទេស​ថៃ​ក្នុង​ខេត្ត​ដែល​ឈម​គ្នា​នឹង​ខេត្តបាត់ដំបង ប៉ៃលិន បាន​រង​ការបោក​បក់​ដោយ​កំលាំង​ខ្យល់ព្យុះ យ៉ាងខ្លាំង​ក្លា​ដោយ​ពពក​ឡើង​ខ្មៅ​ខ្មួលខ្មាញ់​ហើយ​ធ្លាក់ភ្លៀង​ជោកជាំ​លាយឡំ​ដោយ​ខ្យល់ ផ្គរ រន្ទះ និង​ធ្លាក់​ព្រិល​ទៀតផង គឺ ផ្ទុយគ្នា​និង​ពេលវេលា​ដូចគ្នា​នៅក្នុង​ខេត្តបាត់ដំបង​អាកាសធាតុ​មាន​ផ្ទៃមេឃ​ស្រឡះ​ល្អ​ធម្មតា​។​

​យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ភេ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹង​ថាះ នៅវេលា​ម៉ោង​៣៖៣០​រសៀល​ថ្ងៃ​ដដែល​នេះ​ស្ថានភាព​ខ្យល់ព្យុះ​និង​ភ្លៀង​នៅ​ប្រទេស​ថៃ​បាន​ធូរស្រាល​ឡើងវិញ​ហើយ​ មិនរាលដាលដល់ កម្ពុជាទេ៕