រាជធានីភ្នំពេញ៖យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក ក្នុងនោះយប់ ១លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់៤នាក់ (ប្រុស) និងរបួសស្រាល ១នាក់ (ប្រុស)។
ប្រភពដដែលបន្តថា នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បានបណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន ៩គ្រឿង រួមមាន ម៉ូតូចំនួន ៣គ្រឿង, រថយន្តធុនតូច ៤គ្រឿង, រថយន្តធុនធំ ១គ្រឿង, យានផ្សេងៗ ១គ្រឿង។ មូលហេតុ ដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន១លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់១នាក់) , មិនគោរពសិទ្ធិ ១លើក(ស្លាប់១នាក់),ប្រជែង ១លើក (ស្លាប់២នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ចរាចរណ៍ ៦នាក់ (ថ្ងៃ) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៣លើក, ផ្លូវខេត្តក្រុង ២លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ១លើក រថយន្តធុនតូច ២លើក, រថយន្តធំ ១លើក, គោយន្ត ១លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន បន្ទាយមានជ័យ ១លើក ស្លាប់២នាក់ ,ភ្នំពេញ ២លើក ស្លាប់១នាក់ របួស៣នាក់, ពោធិសាត់ ១លើក ស្លាប់១នាក់ របួស ២នាក់ និងតាកែវ ១លើក ស្លាប់១នាក់។ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៥.៣៧០ គ្រឿង, អប់រំ ១.៩១៣ គ្រឿង, ពិន័យ ៣.៤៥៧ គ្រឿង៕
ស្លាប់៥នាក់ និងរបួស៥នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២០មេសា