ពលរដ្ឋកម្ពុជាដែលធ្វើការនៅប្រទេសថៃនឹងទទួលបានភាពស្របច្បាប់
រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលបានចេញនូវសេចក្តីជូនដំណឹងមួយស្តីពីនីតិវិធីទទួលបានភាពស្របច្បាប់សម្រាប់ពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦។
តាមសេចក្តីជូនដំណឹងនោះ រាជរដ្ឋាភិបាលបានផ្តល់លេខទូរស័ព្ទស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីពលករកម្ពុជា បានរាយការណ៍អំពីជនណាមួយដែលបន្លំជាមន្ត្រីទូត ហើយបានយកប្រាក់កម្រៃពីពលករទាក់ទងសេវាទទួលបានភាពស្របច្បាប់រស់នៅនិងធ្វើការនៅប្រទេសថៃ៕