អតីត​អគ្គនាយករង​ទូរទស្សន៍​បាយ័ន​ម្នាក់ត្រូវបាន​ដកហូត​តំណែង​ពី​ជំនួយ ការ​នាយករដ្ឋមន្ត្រី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2016 ក+ ក-

 

​ភ្នំពេញ​៖​អតីត​អគ្គនាយករង​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ទទួលបន្ទុក​កម្មវិធី​សិល្បៈ​ម្នាក់​​គឺលោក ទិ​ត ថា​វរិ​ទ្ធ ត្រូវបាន​ដកហូត​មុខតំណែង​ពី​ជំនួយការ​សម្តេចតេជោនាយករដ្ឋ មន្ត្រីហើយ បន្ទាប់ពី​ដកហូត​មុខងារ​ជា​អគ្គនាយករង​ទូរទស្សន៍​បាយ័ន​ភ្លាមៗ​រួចមក ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៦១​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

អតីត​អគ្គនាយករង​ទូរទស្សន៍​បាយ័ន​ទទួល បន្ទុក​កម្មវិធី​សិល្បៈ ដែល​គេ​ស្គាល់​ថា ជា​ទូរទស្សន៍​គ្រប់គ្រង​ដោយកូនស្រី​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បានបញ្ចប់​ភារកិច្ច​ពី​ជំនួយការ​នាយករដ្ឋមន្ត្រី​នោះ គឺ​លោក ទិ​ត ថា​វរិ​ទ្ធ ។លោក ទិ​ត ថា​វរិ​ទ្ធ ធ្លាប់​ត្រូវបានតែងតាំង​ជា​ជំនួយការសម្តេចតេជោ មាន​ឋានៈ​ស្មើ​អគ្គនាយករង ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៤២​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ខណៈ​អតីត​អគ្គនាយករង​ទូរទស្សន៍​បាយ័ន​រូបនេះ​បាន​ដឹកនាំ​កម្មវិធី​សិល្បៈ យ៉ាងសកម្ម បម្រើ​សកម្មភាព​ឲ្យ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​នាពេល​កន្លងមក ។

គេ​មិន​អាច​ដឹង​ពីបញ្ហាពិតប្រាកដ​របស់លោក ទិ​ត ថា​វរិ​ទ្ធ ដែល​ធ្វើ​ឲ្យ​មានការសម្រេច​ដកហូត​មុខងារ​ពី​អគ្គនាយករង​ទូរទស្សន៍​បាយ័ន និង​រាជរដ្ឋាភិបាល​សម្រេច​ប​ញ្ច​ប់​ភារកិច្ច​ពី​ជំនួយការ​ឲ្យ​នាយករដ្ឋមន្ត្រី​បន្តទៀតនោះ​​ទេ​៕

index

????

????