រាជធានីភ្នំពេញ៖យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថានៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៦លើក ក្នុងនោះយប់ ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ រងរបួសធ្ងន់ ៣នាក់ (ប្រុស) និងរបួសស្រាល ៣នាក់ (ប្រុស) ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ៦លើកនេះ បណ្តាលឲ្យខូចខាត យានយន្ត សរុប ចំនួន ១២គ្រឿង រួមមាន ម៉ូតូចំនួន ៩គ្រឿង, រថយន្តធុនតូច ១គ្រឿង ,រថយន្តធុនធំ ១គ្រឿង ។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៣លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់១នាក់), ស្រវឹង១លើក (ស្លាប់១នាក់), ប្រជែង ១លើក ។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ (ថ្ងៃ) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក, ផ្លូវខេត្តក្រុង ១លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ១លើក។ ប្រភពបញ្ជាក់បន្ថែមថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន កំពង់ស្ពឺ ២លើក ស្លាប់១នាក់ របួស១នាក់,ព្រះសីហនុ ១លើក ស្លាប់១នាក់ របួស២នាក់, និងសៀមរាប ១លើក ស្លាប់១នាក់៕
គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញសម្លាប់មនុស្ស៣នាក់ របួស៦នាក់