រញ្ជួយដីនៅអេក្វាទ័រមនុស្សស្លាប់ឡើងដល់៥៨៧នាក់ របួស៥៧៣៣នាក់
អេក្វាទ័រ៖សារព័ត៌មានស៊ិនហួរ ផ្សាយនីមុននេះបន្តិចថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសអេក្វាទ័របានកើនឡើងដល់ ៥៨៧នាក់ ហើយក្នុងចំណោមនោះ ២៧នាក់គឺជាជនបរទេស ខណៈអ្នករបួសកើនដល់៥,៧៣៣នាក់ និង១៦៣នាក់ទៀតកំពុងបាត់ខ្លួន។
តាមរបាយការណ៍ពីរដ្ឋាភិបាលអេក្វាទ័របញ្ជាក់ថា សាកសពចំនួនប៥៣៩នាក់ត្រូវបានគេកំណត់អត្តសញ្ញាណរួចរាល់ ដោយឡែកនៅ ៤៨នាក់ទៀត ក្រុមជំនាញកំពុងតែធ្វើត្រួតពិនិត្យបន្ត។
ដោយឡែកសម្រាប់ជនបរទេសដែលបានស្លាប់ទាំង ២៧នាក់នោះមាន ជនជាតិកូឡុំប៊ី១០នាក់, គុយបា០៦នាក់, កាណាដាពីរនាក់, ដូមីណីក២នាក់, អង់គ្លេស២នាក់, អ៊ីតាលី ជាមួយនឹងអាល្លឺម៉ង់ បារាំង អៀរឡង់ ម្នាក់ៗដូចគ្នា, និងម្នាក់ទៀតនៅកំពុងត្រូវគេកំណត់អត្តសញ្ញាណនៅឡើយ៕