កាយ​ដី​ធ្វើស្រែ​ប្រទះឃើញ​គ្រាប់កាំភ្លើង AK ជាង​១​ពាន់​គ្រាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​គ្រាប់កាំភ្លើង AK ចំនួន​២​កេះ​ស្មើនឹង​១៧១៥​គ្រាប់​ត្រូវបាន​ប្រជាកសិករ​ប្រទះឃើញ​គ្រា​ដែល​កាយ​ដីស្រែ ស្ថិតនៅ​ភូមិ​សឹង្ហ​ត្បូង ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​
​តាម​ការ​ឲ្យ​ដឹង​ពី​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​ឲ្យ​ដឹងថា សម្រាប់​គ្រាប់កាំភ្លើង AK ដែល​រកឃើញ​នៅ​ស្រុក​អូរជ្រៅ​នោះ បាន​កើតឡើង​ខណៈដែល លោក ហាន់ ហង់ ដែលជា​ប្រជាកសិករ បាន​យក​ត្រាក់ទ័រ​កាយ​ដំបូក​ស្រែ​នៅ​ចំណុច ខាងកើត​ភូមិ​សឹង្ហ ប្រហែល​៤​គីឡូម៉ែត្រ ក៏​ស្រាប់តែ ប្រទះឃើញ​គ្រាប់​ចំនួន​២​កេះ​តែម្តង​។ ដោយឡែក​នៅ​ថ្ងៃ​ម្សិលមិញ​នោះដែរ កម្លាំង​នគរបាល​របស់លោក ក៏បាន​ទៅយក​គ្រាប់បែក ចំនួន​២​គ្រាប់​យកមក​រក្សាទុក​ផងដែរ ក្រោយ​ពេលដែល​ក្មេងៗ បាន​ទៅរក​ត្រី តាម​ស្ទឹង​ដែល​រីងស្ងួត នៅ​ក្រុង​សិរីសោភ័ណ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បញ្ជាក់ថា ក្រោយ​ការត្រួត​ពិនិត្យឃើញថា មាន​គ្រាប់​ថ្មី​ចំនួន​១១១២​គ្រាប់ ហើយ​គ្រាប់​ទាំងនេះ​ត្រូវបាន​នគរបាល​យកទៅ​រក្សាទុក​ដើម្បី​ប្រគល់ជូន​ខាង​មន្ត្រី​ស៊ីម៉ាក់​បន្តទៀត​៕

fn-2016-04-22-09-57-00-4fn-2016-04-22-09-57-00-6fn-2016-04-22-09-57-00-3fn-2016-04-22-09-57-00-2