ចិនគ្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅសមុទ្រចិនចិនខាងត្បូង
ប៉េកាំង៖ខណៈដែលជម្លោះក្នុងដែនសមុទ្រចិនខាងត្បូងកំពុងតានតឹងប្រទេសចិនគ្រោងនឹងសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរក្នុងដែនសមុទ្រចិនខាងត្បូងដោយអះអាងថា ថ្ងៃណាមួយវានឹងត្រូវបានគេប្រើប្រាស់ដើម្បីអភិវឌ្ឍន៍គម្រោងនានា របស់ចិន នៅលើដែនសមុទ្រដែលកំពុងមានជម្លោះនោះ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។
ប្រភពដដែលបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ ដែលចិនគ្រោងធ្វើការសាងសង់នោះ គឺជាប្រភេទរោងចក្រចល័តនៅលើផ្ទៃសមុទ្រ ដែលធ្វើការចែកចាយថាមពល ទៅគ្រប់ទីកន្លែងប្រកបដោយប្រសិទ្ធភាព។ ក្រុមហ៊ុន China Shipbuilding Industry Corp ដែលទទួលខុសសម្រាប់គម្រោងនេះបានអះអាងថា វាកំពុងដំណើរការទៅមុខហើយ ដែលការសិក្សាលម្អិតនឹងបញ្ចប់នៅឆ្នាំ ២០១៨៕