រាជធានីភ្នំពេញ៖នារីគម្នាក់ត្រូវមិត្តប្រុសស្គាល់គ្នារយៈពេលខ្លីចាប់រំលោភមិនបានសម្រេចរួចជិះឡានគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
នារីរងគ្រោះខាងលើ ឈ្មោះ ប ស ហ (ប៊ុន សីហា) អាយុ២៣ឆ្នាំ ស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពត៌មានបានអោយដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូម៉ាក TODAY ពីភ្នំពេញថ្មី តែម្នាក់ឯងទៅវត្តភ្នំ ហើយពេលទៅដល់វត្តភ្នំក៏បានផ្ញើរម៉ូតូនៅទីនោះ រួចបបួលមិត្តភក្តិស្រីម្នាក់ទៀត អង្គុយលេង ក្រោយមកក៏មានបុរសម្នាក់ ដែលនាងទើបនឹងស្គាល់គ្នា បានបបួលនាងជិះឡានម៉ាក ហាយព្រីត មិនចាំពណ៌ និងស្លាកលេខ ទៅដើរលេងត្រើយម្ខាង។
នារីរងគ្រោះគិតថា ប្រហែលបុរសនោះគិតថា នាងគ ហើយប្រហែលជាអាណិតនាង ទើបនាងព្រមទៅជាមួយ លុះដល់កន្លែងកើតហេតុ បុរសនោះក៏បានលួងលោមសុំ នាងរួមភេទ តែនាងមិនព្រម ទើបរូបគេចាប់សម្រាតសំលៀកបំពាក់នាង បំរុងនឹងរំលោភ តែដោយសារ មានមនុស្សឃើញទាន់ ពេលនោះជនសង្ស័យ ក៏ច្រាននាងទំលាក់ពីលើរថយន្ត បើករត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ បានយកសំលៀកបំពាក់អោយនាង ហើយបានដឹកជនរងគ្រោះមកប៉ុសិ៍្តជ្រោយចង្វារ តែជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ៕