ក្រសួងពីររួមគ្នាដាក់ ព្រៃឡង់ ក្រវ៉ាញខាងត្បូង ព្រះរកា សៀមប៉ាង ខាងលិច និងវ៉ឺនសៃ ជាតំបន់ការពារ ធម្មជាតិ
រាជធានីភ្នំពេញ៖ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកនេះបានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ដើម្បីដាក់បញ្ចូល ព្រៃឡង់ ក្រវ៉ាញខាងត្បូង ព្រះរកា សៀមប៉ាងខាងលិច និងវ៉ឺនសៃ ជាតំបន់ ការពារធម្មជាតិ។
គេរំពឹងថា កិច្ចសហការនោះនឹងទទួលបានអត្ថប្រយោជន៍ច្រើនក្នុងការការពារព្រៃធម្មជាតិ នៅកម្ពុជា ខណដែលគេដឹងថា ធម្មជាតិទាំងនោះត្រូវគេកាប់បំផ្លាញស្ទើរផុតពូជ៕