ជិះម៉ូតូសណ្តោងរ៉មក ទៅបុករថយន្តឈប់ស្ងៀមពេញទំហឹងស្លាប់ម្នាក់
ខេត្តកំពង់ស្ពឺ៖បុរសម្នាក់បានស្លាប់យ៉ាងអាណោចអធម ដោយសារជិះម៉ូតូសណ្តោងរ៉មកទៅបុក និងរថយន្ត ដឹកប្រេងដែលឈប់ស្ងៀមនៅលើផ្លូវត្រង់ភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគឺមានរថយន្តដឹកប្រេងមួយគ្រឿង បានឈប់ស្ងៀមលើផ្លូវដោយដាក់ចំណាំងផ្លាតត្រឹមត្រូវ ស្រាប់តែមានបុរសម្នាក់បានបើកម៉ូតូឌ្រឹមសង់ ដែលមានសណ្តោងរ៉មកផងនោះមិនបានមើលក៏បើកទៅបុកពីក្រោយបណ្តាលឲ្យ បុរសដែលបើករ៉ឺម៉កនោះដាច់ក្បាលផ្លោង ចេញពីខ្លួនជាង២០ម៉ែត្រ ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុតែម្តង៕