លោក កឹម សុខា ប្រជុំមន្ត្រីជាន់ខ្ពស់ CNRP បន្ទាន់
រាជធានីភ្នំពេញ៖នៅព្រឹកនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ CNRP បន្ទាន់មួយ បន្ទាប់ពីលោកវិលចូលស្រុកវិញ កាលពីម្សិលមិញ។
តាមសេចក្តីរាយការណ៍ កិច្ចប្រជុំព្រឹកនេះ មានការចូលរួមដោយក្រុមតំណាងរាស្ត្រនិងថ្នាក់ដឹកនាំបក្សតាមបណ្តាមូលដ្ឋាន ។ ប៉ុន្តែមិនមានព័ត៌មានណាមួយទម្លាយពីរបៀបវារៈនៃកិច្ចប្រជុំនេះឡើយ៕