ក្រសួង​ធនធានទឹក​ប្រើ​ម៉ាស៊ីនបូមទឹក​ចំនួន​៥​លាន​ម៉ែត្រគូប​ជួយសង្គ្រោះ​អ្នកក្រុង​សិរីសោភ័ណ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2016 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​រយៈពេល​១០​ថ្ងៃ​ទៀត​អ្នកក្រុង​សិរី​សោ​ភ​ណ៌ ខេត្តបន្ទាយមានជ័យ​និង​ទទួលបាន​ទឹក​ប្រើប្រាស់​ឡើងវិញ បន្ទាប់ពី​ក្រសួង​ធនធាន​បាន​ទឹក​ដាក់​ម៉ាស៊ីនបូមទឹក​ធន់​ធំ​ចំនួន​២៥​គ្រឿង​ដើម្បី​រំដោះ​ទឹក​ពី​អាង​កំពីងពួយ ខេត្តបាត់ដំបង​ចំនួន​៥​លាន​ម៉ែត្រ​។​
​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​អោយ​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦​បានអោយដឹងថា ដោយសារ​តម្រូវការ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​មិនអាច​ខ្វះ​បាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរី​សោ​ភ​ណ៌​ខេត្តបន្ទាយមានជ័យ ក្រសួង​ជំនាញ​បានសម្រេច​ប្រើប្រាស់​ជំរើស​ចុងក្រោយ​ដោយ​ទាញយក​ទឹក​ពី​អាង​កំពីងពួយ​ក្នុង​ខេត្តបាត់ដំបង​ផ្ទុយ​ពី​ច្បាប់ធម្មជាតិ​បញ្ច្រាស់​ពីក្រោម​ឡើងទៅ​លើ​វិញ​ដែលមាន​កម្ពស់​រហូតដល់​ទៅ​១០​ម៉ែត្រ​ក្នុងការ​ជួយសង្គ្រោះ​បន្ទាន់​នេះ​។​
​ការទាញយក​ទឹក​ពីក្រោម​ឡើងទៅ​លើ​ចំនួន​៥​លាន​ម៉ែត្រគូប​នេះ​អ្នកបច្ចេកទេស​បាន​ប្រើប្រាស់​ម៉ាស៊ីន​បូម​ចំនួន​២៥​គ្រឿង និង​ទុយោ​មានមុខ​កាត់​៣​តឹក​ហើយ​ទប់​ទំនប់​កាត់​ព្រែក​ចំនួន​៥​ដំណាក់កាល​ដោយ​ទាញយក​ទឹក​ពីមួយ​ដំណាក់កាល​ម្ដងៗ​ក្នុង​ចម្ងាយ​ផ្លូវ​ចំនួន​២០​គីឡូម៉ែត្រ​គិត​ចាប់ពី​មាត់​អាង​កំពីងពួយ​កាត់​តាម​ព្រែក​អន្លង់​ស្វាយ ប្រឡាយ​មេ​អូរ​ដូន​ពៅ សំណង់​តា​ហែ​ន​រហូតដល់​ស្ទឹង​ប​វេ​ល​ឆ្ពោះទៅកាន់​ស្ទឹង​សិរីសោភ័ណ​តែម្ដង​។​
​លោក ចាន់ យុ​ត្ថា បាន​បន្ដថា ការងារ​រំដោះ​ទឹក​នេះ​ត្រូវ​ប្រើប្រាស់​រយះពេល​ពី​១​សប្ដាហ៍​ទៅ​១០​ថ្ងៃ ដែល​សម្រាប់តែ​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ ផ្ទុយទៅវិញ​របប​ទឹក​នេះ​មិនបាន​សម្រាប់​បំរើការ​ស្រោចស្រព​ឡើយ​ប្រជាកសិករ​ពិត​មានការ​យោគយល់​។ ទំហំ​ទឹក​ចំនួន​៥​លាន​ម៉ែត្រគូប​គោលដៅ​សង្គ្រោះ​បញ្ហា​ប្រឈម​អ្នក​ខេត្តបន្ទាយមានជ័យ​នេះដែរ​ជា​ជំហាន​ទី​១​គ្រាន់តែ​ជាការ​ដោះស្រាយ​ការខ្វះខាត​មួយ​រយះ​ប៉ុណ្ណោះ​ដើម្បី​រងចាំ​ការធ្លាក់​ភ្លៀង​បន្ថែមទៀត ប៉ុន្ដែ​បើ​ប្រជាពលរដ្ឋ​នៅតែ​ប្រឈម​ខ្លាំង​ខ្វះខាត​ទឹក​ប្រើប្រាស់​ទៀត​ក្រសួង​ជំនាញ​និង​អនុវត្ត​ជំហាន​បន្ដរ​។​
​ទំហំ​ទឹក​ចំនួន​៥​លាន​ម៉ែត្រគូប​ដែល​ត្រូវ​បូម​ចេញពី​អាង​ស្ដុក​ទឹក​កំពីងពួយ​ខាងលើនេះ​មិនបាន​ប៉ះពាល់​ទៅដល់​ការស្រោចស្រព​ស្រូវ​រដូវប្រាំងរ​បស់បង​ប្អូន​ប្រជាកសិករ​ក្នុងស្រុក​បាណន់​និង​តំបន់​ដទៃ​ឡើយ​ព្រោះ​បរិមាណ​ទឹក​ក្នុង​អាង​កំពីងពួយ​បន្ទាប់ពី​បូម​រួច​នៅសល់​ចំនួន​៤០​លាន​ម៉ែត្រគូប​ទៀត​សម្រាប់​ប្រើប្រាស់​និង​សង្គ្រោះ​នូវ​ការចាំបាច់​ណាមួយ​៕​ប៉ែន សុផល​

1
3
45