ជនល្មើស​១២​នាក់​ឃាត់ខ្លួន​ខណៈ​លួច​ចូល​កាប់​ព្រៃ​ក្នុង​តំបន់​ការ​ពារ​ភ្នំ​ព្រេច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2016 ក+ ក-

​មណ្ឌលគិរី​៖​មន្ត្រី​យាមល្បាត​នៅក្នុង​តំបន់​អភិរ​ក្យ​សត្វព្រៃ​ភ្នុំ​ព្រេច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់ ដែល​ចូល​កាប់​ឈើ​ប្រណីត​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ការពារ​ដែនជម្រកសត្វព្រៃ​ព្រេច ហើយ​ការឃាត់ខ្លួន​នេះ​ចាប់តាំងពី​ថ្ងៃទី​២១ ខែមេសា​ឆ្នាំ​២០១៦​មកម្ល៉េះ​។ ក្នុង​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ ដឹកនាំ​ដោយ លោក ហាន សា​ខន មន្ត្រីនគរបាល​យុត្តិធម៌ របស់​ក្រសួងបរិស្ថាន ក្រោយមក​ទើប​បញ្ជូនមក​មន្ទីរ បរិស្ថាន​ខេត្តមណ្ឌលគិរី កសាង​សំណុំរឿង​។​
​លោក ហាន សា​ខន មន្ត្រីនគរបាល​យុត្តិធម៌ របស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​បទល្មើស​នៅក្នុង​តំបន់​ព្រៃ​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែលមាន​និយាម​ការ​លេខ​(0703934-1412597) នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី សុទ្ធតែ​អ្នករស់នៅ​ក្នុងភូមិ​រវៀង ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ខេត្តក្រចេះ ក្នុងនោះ​ទី​១​ឈ្មោះ ណែ​ត ដុល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទី​២​ឈ្មោះ ងៀង គម ភេទ​ប្រុស អាយុ ៤២ ឆ្នាំ ទី​៣​ឈ្មោះ វិច គ្រប់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​៤​ឈ្មោះ ថា​ន់ សួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៥​ឈ្មោះ ដុល មករា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៦​ឈ្មោះ ខេន ព្រិច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​៧​ឈ្មោះ ម៉ើ​ល ឌឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទី​៨​ឈ្មោះ ឃិន ថា​ន់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ទី​៩​ឈ្មោះ ខេន ពានិច្ច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​១០​ឈ្មោះ ថែ​ត កាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទី​១១​ឈ្មោះ ឃាង ភិ​ញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ទី​១២​ឈ្មោះ កឹង ឆែ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សុទ្ធតែ​កសិករ​ដូចគ្នា ។​
​ចំណែក​វត្ថុ​តាំង​ដែល​ឃាត់​បាន​រួមមាន​៖ គោយន្ត​កន្ត្រៃ​យ៍​ចំនួន​០៤​គ្រឿង រណា​យន្ត​ចំនួន​០៣​គ្រឿង ពូថៅ​ដៃ​ចំនួន​០៣​គ្រឿង កាំបិត​ចំនួន​០៣​គ្រឿង ដែក​ត្បែង​ចំនួន​០២​ដើម ត្រសេស​ចំនួន​០១​ដើម ទូរស័ព្ទ​ចំនួន​០១​គ្រឿង កៅឡាក់​ចំនួន​០៤ និង​ឈើប្រណិត​ប្រភេទ​ឈើ​បេង​ចំនួន​១៦​ដុំ​៕

213index