ខេត្តរតនគិរី៖ជនជាតិវៀតណាមម្នាក់និងរយន្តមួយគ្រឿងត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាល វរការពារព្រំដែនគោកលេខ៦២៣ និងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវដកហូតនិងឃាត់ខ្លូននៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ក្រោយលួចចូលកាប់ឈើខុសច្បាប់ ត្រង់ចំណុចចន្លោះបង្គោលឡាក់លេខ២៨-២៩ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
លោកវរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា ជនជាតិវៀតណាមនេះមានឈ្មោះវៀង វ៉ាន់យ៉ុង ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅ ភូមិយ៉ាយ៉ម ឃុំយ៉ាយ៉ម ស្រុកដាក់គើ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។
បច្ចុប្បន្នមន្ត្រីនគរបាលជំនាញបានប្រគល់ជនសង្ស័យខាងលើនិងរណាយន្តមួយគ្រឿងជូនមន្ត្រីផ្នែករដ្ឋបាលព្រៃឈើបរកែវចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕