ក្រុម​រដ្ឋ​ឥស្លាម​នៅ​ហ្វីលីពីន​សម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​កាណាដា​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2016 ក+ ក-

ហ្វីលីពីន​៖​នាយករដ្ឋមន្ត្រី​កាណាដា​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​នៅក្នុង​ប្រទេស​ហ្វីលីពីន​បានសម្លាប់​បុរស​ជនជាតិ​កាណាដា​ម្នាក់​ដែល​ក្រុម​នេះ​បាន​ចាប់​ជា​ចំណាប់ខ្មាំង​អស់​រយៈពេល​ជាច្រើន​ខែ​មក ដើម្បី​ជំរិត​ទារប្រាក់​។ នេះ​បើតាម​ការផ្សាយ​ពី​សារព័ត៌មាន Channel News Asia​។​
​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បាន​បញ្ជាក់ថា ជនបរទេស​នោះ​ជា​ជនជាតិ​កាណាដា​ឈ្មោះ John Ridsdel វ័យ​៦៨​ឆ្នាំ​ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​ចាប់ខ្លួន​ជាមួយ​មនុស្ស​៣​នាក់​ផ្សេងទៀត​កាលពី​ខែកញ្ញា​កាលពី​ឆ្នាំមុន​ដើម្បី​ជំរិត​ទារប្រាក់​។​
​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​អាជ្ញាធរ​ហ្វីលីពីន​បាន​រកឃើញ​ក្បាល​របស់​ជនបរទេស​ម្នាក់​នៅលើ​កោះដាច់​ស្រយាល​មួយ​នៃ​ប្រទេស​ហ្វីលីពីន នៅត្រឹមតែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ពេលវេលា​នៃ​ការទាមទារ​ប្រា​ក់រំ​លួស ពី​សំណាក់​ក្រុម​អ៊ីស្លាម​នេះ បាន​ផុតកំណត់​៕

160426-vod-sothoeuth-g-Canadian-executed-by-Islamic-militants-in-Philippines