អាមេរិក៖សារព័ត៌មាន BBC ផ្សាយថា លោក Harris Wofford វ័យ៩០ឆ្នាំ ដែលជាអតីតសមាជិកព្រឹទ្ធសភាអាមេរិកមួយរូប មកពីរដ្ឋ Pennsylvania អំឡុងឆ្នាំ ១៩៩១ ដល់ ១៩៩៥នោះ បានប្រកាសថា លោកនឹងរៀបការ ជាមួយមនុស្សម្នាក់(បុរស) ដែលមានភេទផ្ទុយនឹងភរិយារបស់លោកកាលពីមុន។ ជាមួយគ្នានោះលោក Harris Wofford បន្តទៀតថា លោកមានអារម្មណ៍ថា ខ្លួនឯងមានសំណាង នៅពេលដែលខ្លួនអាចរៀបអាពាហ៍ពិពាហ៍ក្នុងលក្ខណៈបែបនេះ។ អតីតប្រពន្ធរបស់លោកគឺលោកស្រី Clare បានទទួលមរណភាពកាលពីឆ្នាំ ១៩៩៦ ហើយបច្ចុប្បន្នលោកតាវ័យ ៩០ឆ្នាំទៅហើយនេះ កំពុងតែសាងស្នេហាផ្អែមល្ហែមជាមួយនឹងលោក Matthew Charlton វ័យ៤០ឆ្នាំ។
គួរបញ្ជាក់ថាកាលពី ខែមិថុនា ឆ្នាំ២០១៥ តុលាការកំពូលអាមេរិកបានសម្រេច អនុញ្ញាតឲ្យគ្រប់រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ធ្វើការអនុញ្ញាតច្បាប់រៀបការភេទដូចគ្នា ដោយមិនមានការហាមឃាត់ទៀតឡើយ៕